ការណែនាំចុះឈ្មោះប្រព័ន្ធរបាយការណ៍
ដើម្បីចូលទៅក្នុងប្រព័ន្ធទិន្នន័យសារធាតុបំពុលសាយភាយ និងបំលាស់ទីចូលទៅក្នុងបរិស្ថាន (PRTR) អ្នកផ្តល់របាយការណ៍ត្រូវតែបំពេញលក្ខខ័ណ្ឌនៅក្នុងទម្រង់ស្នើរសុំដែលមានក្នុងផ្ទាំងគេហទំព័រនេះ។
- អ្នកផ្តល់របាយការណ៍អាចទាញយកទម្រង់ព័ត៌មានស្នើសុំ ដើម្បីបំពេញព័ត៌មាន រួចផ្ញើរមកការិយាល័យគ្រប់គ្រងទិន្នន័យ PRTR នៃក្រសួងបរិស្ថានតាមរយៈអ៊ីម៉ែល info@prtrcambodiamoe.gov.kh និងផ្ញើរឯកសារផ្លូវការមកការិយាល័យក្នុងបរិស្ថានផ្ទាល់។ ឯកសារផ្លូវការតម្រូវលក្ខខ័ណ្ឌដូចខាងក្រោមៈ
- បំពេញព័ត៌មានចាំបាច់នៅក្នងទម្រង់ស្នើសុំ រួចហត្ថលេខា និងបោះត្រារបស់អ្នកទទួលខុសត្រូវ
- ឯកសារស្កែន (soft files) ត្រូវផ្ញើរមកការរិយាល័យគ្រប់គ្រងទិន្នន័យនៃក្រសួងបរិស្ថានតាមរយៈអ៊ីម៉ែល: info@prtrcambodiamoe.gov.kh
- ឯកសារផ្លូវ (hardcopies) ការត្រូវផ្ញើរមកក្រសួងបរិស្ថាន
ទម្រងការចុះឈ្មោះ (PDF - 198 KB)|( DOC- 24 KB)
- បន្ទាប់ពីក្រសួងបរិស្ថានទទួលឯកសារស្នើរសុំតាមរយៈអ៊ីម៉េល ឬឯកសារផ្លូវការមកក្រសួងបរិស្ថាន នោះក្រុមការងារនឹងបង្កើតគណនេយ្យជូនក្រុមហ៊ុន ឬទីតាំងផលិត ដោយផ្ញើរអ៊ីម៉ែលត្រឡប់ទៅវិញ មានដូចជា អ៊ីម៉ែល និងលេខសំងាត់សម្រាប់ Log in ឧទាហរណ៍ៈ អ៊ីម៉ែល: Facilitytest1@prtrcambodiamoe.gov.kh និង លេខសំងាត់: 123456789
- អ្នកផ្តល់របាយការណ៍នឹងទទួលបានអ៊ីម៉ែលសម្រាប់ log in ដែលមានព័ត៌មានសម្រាប់ចូល ( ដូចក្នុងអ៊ីម៉ែល) ដើម្បីបំពេញព័ត៌មានចាំបាច់បន្ថែម
ជំនួយបច្ចេកទេស
- ក្នុងដំណាក់កាលសាកល្បងក្រសួងបរិស្ថានឹងមានវគ្គបណ្តុះបណ្តាលពីវិធិសាស្ត្រផ្តល់របាយការណ៍តាម Online ។ បើលោក/ លោកស្រី មានសំនួរទាក់ទងនឹងប្រព័ន្ធនេះ សូមទាក់ទងមកក្រុមការងារបច្ចេកទេសៈ info@prtrcambodiamoe.gov.kh.
- គោលការណ៍ណែនាំបច្ចេកទេសទាក់ទងនឹងវិធីសាស្រ្តផ្តល់របាយការណ៍ដើម្បីជួយដល់អ្នកផ្តល់របាយការណ៍ និងអ្នកសម្របសម្រួលផ្តល់របាយការណ៍។
- កូនសៀវភៅណែនាំពីវិធីសាស្រ្តផ្តល់របាយការណ៍ នឹងត្រូវផ្សព្វផ្សាយជូនអ្នកផ្តល់របាយការណ៍នាពេលឆាប់ៗ។
ចំណាំ: កូនសៀវភៅពីធីសាស្រ្តផ្តល់របាយការណ៍ online អ្នកផ្តល់របាយការណ៍ចូលទៅក្នុងប្រព័ន្ធនេះ