ប្រវត្តិ PRTR នៅកម្ពុជា
អ្វីជាប្រព័ន្ធទិន្នន័យសារធាតុដែសាយភាយនិងបំលាស់ទី? (What is a PRTR )
គឺជាប្រព័ន្ធព័ត៌មានអំពីការសាយភាយ និងការបំលាស់ទីនៃសារធាតុបំពុលគ្រោះថ្នាក់ធ្ងន់ធ្ងរ ចេញពីប្រភពនានាចូលនៅទៅក្នុងបរិស្ថាន ហើយដែលប្រព័ន្ធព័ត៌មាននេះត្រូវបានរៀបចំក្នុងបណ្តាញកុំព្យូទ័រ សម្រាប់ការប្រើប្រាស់ជាសាធារណៈជន ។ និយាយដោយន័យសមញ្ញ ប្រព័ន្ធទិន្នន័យ PRTRគឺជាទិន្នន័យសារពើភណ្ឌជាប្រចាំនៃសារធាតុពុល ដែលបានសាយភាយឬបំលាស់ទីចេញពីប្រភពនានាចូលទៅក្នុងបរិស្ថាន ហើយដែលទិន្នន័យសារពើភណ្ឌនោះត្រូវបានដាក់បញ្ចូលក្នុងបណ្តាញកុំព្យូទ័រដែរអាចឲ្យសាធារណៈជនប្រើប្រាស់បាន ។
ដូចនេះ ប្រព័ន្ធទិន្នន័យ PRTR ជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រមូលព័ត៌មានពីសារធាតុបំពុល ឬសារធាតុគីមីដែលបានរៀបចំជាបញ្ជី (ហៅកាត់ថាបញ្ចី PRTR) តាមរយៈការតម្រូវឱ្យម្ចាស់ឬអ្នកទទួលខុសត្រូវ ទីតាំង ឬប្រភពដែលបានបង្កឲ្យមានការសាយភាយឬបំលាស់ទីសាធាតុបំពុលពាក់ព័ន្ធ ធ្វើសេចក្តីរាយការណ៍ជាប្រចាំ (រៀងរាល់ខែ ១ឆ្នាំ ឬ ២ ឬ ៣ ឆ្នាំ្ ម្តង )ពីប្រទេសនៃសារធាតុបំពុលដែលបានសាយភាយ ឬបានបំលាស់ទីចេញពីទីតាំងរបសើខ្លួន ពីបរិមាណនៃសារធាតុបំពុលដែលធ្លាក់ចូលទៅក្នុងមជ្ឈដ្ឋានបរិស្ថាននិមួយៗ ។ ព័ត៌មានដែលប្រមូលបានតាមរយៈរបាយការណ៍នឹងត្រូវត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ដោយស្ថាប័នជំនាញ ដែលទទួលបន្ទុកគ្រប់គ្រងប្រព័ន្ធទិន្នន័យមុននឹងធ្វើការបញ្ចូនទៅក្នុងប្រព័ន្ធទិន្នន័យកុំព្យូទ័រ ហើយដែលទិន្នន័យនោះត្រូវបានបញ្ជូនទៅដល់ដៃអ្នកដែលមានការពាក់ព័ន្ធ ឬអ្នកដែលទទួលរងគ្រោះដោយសារធាតុបំពុលទាំងនោះ ។
ដូចនេះ ប្រសិនបើមានការដាក់ឲ្យអនុវត្តន៍ប្រព័ន្ធទិន្នន័យសារធាតុបំពុលដែលសាយភាយនិងបំលាស់ទី គឺមានន័យថា ទីតាំងមួយចំនួន ដូចជា រោងចក្រផលិតផលសារធាតុគីមី រោងចក្រផលិត
ឡាន រោងចក្រតំបាញ ឬសហគ្រាសដែលពាក់ពន្ធទៅនឹងការប្រើប្រាស់ ឬផលិតសារធាតុគីមីដែលបានកំណត់ក្នុងបញ្ជី PRTR គឺត្រូវរៀបចំរបាយការណ៍ពីសារធាតុគីមីដែលបានផលិត ឬដែលបាននាំយកមកប្រើប្រាស់ និងពីសារធាតុបំពុលដែលបានបង្កឡើងក្នុងទម្រង់ជាសំណល់ ឬជាលផិតផលបន្ទាប់បន្សំដែលត្រូវបោះបង់ចោលឬនាំយកទៅកែច្នៃ ហើយដែលរបាយការណ៍នោះត្រូវបញ្ជូនទៅការិយាល័យ កណ្តាលរួមរបសើរដ្ឋមួយ ដែលមាននាទីត្រួយពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានក្នុងរបាយការណ៍ និងធ្វើការបញ្ចូលទៅក្នុងប្រព័ន្នទិន្នន័យកុំព្យូទ័រ ។
ជាបទពិសោធន៍បណ្តាលប្រទេសមួយចំនួន ដើម្បីទទួលបានជោជ័យក្នុងការអនុវត្តន៍ប្រព័ន្ធទិន្នន័យសារធាតុបំពុលដែលសាយភាយនិងបំលាស់ទី គឺអនុវត្តន៍ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមបទបញ្ញាតិនៃច្បាប់របស់គេ ពោលគឺប្រទេសទាំងនោះបានរៀបចំច្បាប់ដែលបានចែងតម្រូវឲ្យម្ចាស់ទីតាំងឬ ប្រភពបំពុលនានាដែលមានការពាក់ព័ន្ធទៅនឹងសារធាតុបំពុលដូចមានក្នុងបញ្ជី PRTR ត្រូវផ្តល់របាយការណ៍ពីសារធាតុបំពុលដែលសាយភាយនិងបំលាស់ទី ជាប្រចាំទៅស្ថាប័នសមត្ថកិច្ចទទួលខុសត្រូវ ។ ដោយឡែកមានប្រទេសតិចតួចណាស់ដែលបានអនុវត្តន៍ប្រព័ន្ធទិន្នន័យ PRTR តាមគោការណ៍ស្ម័គ្រចិត្តក្នុងការផ្តល់របាយការណ៍ ហើយដែលភាគច្រើនអនុវត្តន៍ក្នុងតំណាក់កាលសាកល្បង ដំបូង ឬក្នុងអន្តរការណ៍នៃការរៀបចំច្បាប់តែប៉ុណ្ណោះ។
ក្នុងគោលបំណងដើម្បីជួយដល់ម្ពុជា ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុវត្តន៍ អនុសញ្ញាស្តុកខូម ស្តីពី សារធាតុបំពុលសេរីរាង្គមិនងាយបំបែកធាតុ (POPs) គឺការរៀបចំរបាយការណ៍ជាតិស្តីពីសារធាតុ POPs ក៏ដូចជាការឆ្លើយតបទៅនឹងគោលការណ៍ដែលមានកំណត់ ក្នុងរបៀបវារៈ ២១ ដែលចែងពីសិទ្ធិរបស់សាធារណៈជន ក្នុងការទទួលបាននូវព័ត៌មានពីភាពបង្កគ្រោះថ្នាក់នៃសារធាតុគីមី ដើម្បីធានាបាននូវការគ្រប់គ្រងសារធាតុគីមីប្រកបដោយសុវត្ថិភាព និងការកាត់បន្ថយឥទ្ធិពលគ្រោះថ្នាក់នៃសារធាតុគីមីទៅលើសុខភាព និងបរិស្ថាន ទើបអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)បានអនុញ្ញាតកម្ពុជាចូលរួមក្នុងការអនុវត្តន៍លើគម្រោងសកល ការត្រួតពិនិត្យ ការធ្វើរបាយការណ៍ និងការចែកចាយព័ត៌មានពីសារធាតុ POPs ដោយប្រើប្រាស់ប្រព័ន្ធទិន័យ PRTR ដែលហៅកាត់ថា គម្រោងប្រព័ន្ធទិន័យ PRPTR ដែលមាន ១៣ មាត្រាប្រទេសចូលរួម ក្រោម គម្រោងជំនួយថវិការបស់មូនិធិបរិស្ថាន (GEF) ដែលមានវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលនៃអង្គការសហប្រជាតិ (UNITAR) ជាភ្នាក់ងារសម្របសម្រួលគម្រោង ហើយដែលប្រតិបត្តិដោយនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន នៃក្រសួងបរិស្ថាន ។
គម្រោងប្រព័ន្ធទិន្នន័យ PRTR នេះ គឺមានគោលដៅដើម្បីជួយដល់កម្ពុជាក្នុងការរៀបចំប្រព័ន្ធទិន្នន័យ PRTR ជាតិ ដែលនឹងត្រូវប្រតិបត្តិរយៈពេល ១៩ ខែ គិតចាប់ពីខែមិថុនា ឆ្នាំ ២០០៩ដល់ ខែធ្នូ ឆ្នាំ ២០១០ ដោយចែកចេញជាដំណាក់កាលអនុវត្តន៍ចំនួន៥ រួមមាន៖
ដំណាក់កាលទី ១ ៖ ការកំណត់នូវកម្មវត្តុនៃប្រព័ន្ធទិន្នន័យ PRTR ជាតិៈ គឺជាដំណាក់លកាលចាប់ផ្តើមនៃគម្រោង ដែលមានគោលដៅសំខាន់ PRTR និងសារៈ
ប្រយោជន៍របស់វា ? ទន្ទឹមនេះ ក៏និងធ្វើការកំណត់នូវកម្មវត្តុ និងវិសាលភាពនៃប្រព័ន្ធទិន្នន័យ PRTR ជាតិដែលនឹងត្រូវរៀបចំ។
ដំណាក់កាលទី ២៖ ការវាយកំណត់នូវកម្មវត្ថុនៃប្រព័ន្ធទិន្នន័យ PRTR ជាតិៈ ដែល
គឺជាដំណាក់កាលនៃការពិនិត្យ និងវាយតម្លៃទៅលើក្របខ័ណ្ឌច្បាប់ បទដ្ឋានបច្ចេកទេសស្ថាប័ន និងរចនាស័ម្ពន្ធរដ្ឋបាលនានា ដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធទិន្នន័យ PRTR រួមមាន ប្រព័ន្ធទិន្នន័យជាតិដែលមានស្រាប់ពាក់ព័ន្ធទៅ នឹងប្រព័ន្ធទិន្នន័យជាតិដែលមានស្រាប់ពាក់ព័ន្ធទៅ នឹងព័ត៌មានពីការសាយភាយ ឬការបំលាស់ទីសារធាតុគីមីចូលទៅក្នុងបរិស្ថាន និងកម្មវិធីឬសកម្មភាពពាក់ព័ន្ធនានាដែលបានអនុវត្តន៍ដោយផ្នែកឯកជនអង្គការមិនមែនរដ្ឋាភិបាល និងក្រុមបរិស្ថាន។
ដំណាក់កាលទី៣ ៖ ការរៀបចំពង្រាយទ្រទ្រង់គោលនៃប្រព័ន្ធទិន្នន័យPRTRជាតិៈ គឺ
ដំណាក់កាលសំខាន់នៃគម្រោង ដែលត្រូវធ្វើសេចក្តីសម្រេច និងធ្វើការរៀបចំនូវពង្រាវងទ្រង់ទ្រាយគោលនៃប្រព័ន្ធទិន្នន័យ PRTR ជាតិដែលនឹងត្រូវរៀបចំ ។ សេចក្តីសម្រេចដែលត្រូវធ្វើរួមមានៈ ការកំណត់នូវបញ្ជីសារធាតុគីមី ការកំណត់នូវប្រភពដែលត្រូវរាយការណ៍ ការកំណត់ពីកំរិតដែលត្រូវជាប់បន្ទុកផ្តល់របាយការណ៍ ការកំណត់នូវចំនុចព័ត៌មាន ដែលត្រូវរាយការណ៍ ការកំណត់នូវស្ថាប័នដែលត្រូវទទួលអនុវត្តន៍ប្រព័ន្ធទិន្នន័យ PRTR ជាតិ និងការកំណត់នូវបញ្ញាតិច្បាប់ដែលជាវិធានការសម្រាប់ជំរុញការអនុវត្តន៍ប្រព័ន្ធទិន្នន័យ PRTR ជាតិ ។
ដំណាក់កាលទី៤៖ ការធ្វើតេស៍សាកល្បងប្រព័ន្ធទិន្នន័យ PRTR ជាតិដែលបានពង្រាងៈ
គឺជាដំណាក់កាលនៃការធ្វើតេស្តសាកល្បងពង្រាងប្រព័ន្ធទិន្នន័យ PRTR ជាតិដែលបានរៀបចំនៅដំណាក់កាលទី៣ ។ នៅក្នុងដំណាក់កាលទី៤ នេះនឹងមានការាជ្រើសរើសនូវប្រភពមួយចំនួន ដូចជា រោងចក្រ និងសហគ្រា ដែលនឹងត្រូវជាប់បន្ទុកផ្តល់របាយការណ៍សម្រាប់ប្រព័ន្ធទិន្នន័យ PRTR ធ្វើការសាកល្បងបំពេញរបាយការណ៍នូវចំនុចព័ត៌មាន ដែលបានកំណត់នៅក្នុងពង្រាងប្រព័ន្ធទិន្នន័យ PRTR ជាតិ ។ ការអនុវត្តន៍ការសាកល្បងធ្វើរបាយការណ៍នេះ គឺដើម្បីពិនិត្យមើលថាតើសេចក្តីព្រាងដែលបានរៀបចំ មានការខ្វះខាតអ្វីខ្លះ និងដើម្បីកំណត់ឱ្យបានច្បាស់ថាតើ ដើម្បីអនុវត្តប្រព័ន្ធ PRTR ជាតិនេះ ចាំបាច់តម្រូវការនូវធនធានមនុស្ស និងថវិការកំរិតណាដែរ?
ដំណាក់កាលទី៥៖ ការរៀបចំឯកសារសម្រចនៃប្រព័ន្ធទិន្នន័យ PRTR ជាតិៈ គឺជាដំណាក់កាលចុងក្រោយនៃគម្រោង ដែលត្រូវរៀបចំឯកសារចុងក្រោយនៃប្រព័ន្ធ
ទិន្នន័យ PRTR ជាតិ បន្ទាប់ ពីបានកែសំរួលក្រោយពេលអនុវត្តសាកល្បង ដើម្បីដាក់ជូនពិនិត្យផ្តល់យោបល់ និងការឯកភាពពីគ្រប់ភាគីពាក់ព័ន្ធ ។ ទន្ទឹមនោះ ក៏មានការកំណត់នូវផែនការសកម្មភាពសម្រាប់ការជំរុញការអនុវត្តន៍នូវប្រព័ន្ធទិន្នន័យ PRTR ជាតិដែលបានរៀបចំ រួមមាន ការលើកកម្ពស់សមត្ថភាពស្ថាប័នទទួលបន្ទុកប្រត្តិបត្តិការរៀបចំបទបញ្ញាត្តិសម្រាប់ជំរុញការអនុវត្តន៍ជាដើម។
- ការអភិវឌ្ឍប្រព័ន្ធ PRTR
- តម្រូវការដើម្បីផ្តល់របាយការណ៍នៃប្រព័ន្ធ PRTR
- អត្ថប្រយោជន៍ PRTR
- អត្តប្រយោជន៍របស់ប្រព័ន្ធទិន្នន័យសាយភាយនិងបំលាស់ទី
- ប្រវត្តិ PRTR នៅកម្ពុជា
- ចុះឈ្មោះប្រើទិន្នន័យ