• 855 23 123 456
  • info@prtrcambodiamoe.gov.kh

អាយស៊ីអេចស៊ីដាប់បលយូ

ចំណងជើង

សារៈប្រយោជន៍នៃប្រព័ន្ធទិន្នន័យ PRTR៖

យោងទៅលើគោលការណ៍នៃការបង្កើតនូវប្រព័ន្ធទិន្នន័យ PRTR ខាងលើ ភាគីដែល

មានការពាក់ព័ន្ធនឹងសារធាតុគីមី រួមមាន ស្ថាប័ន្ធរដ្ឋាភិបាល ផ្នែកឯកជន (ម្ចាស់រោងចក្រ- សហគ្រា)និងសាធារណៈជនទូទៅ នឹងទទួលបាននូវសារៈប្រយោជន៍ផ្សេងៗ គ្នាយ៉ាងច្រើនពីប្រព័ន្ធទិន្នន័យPRTR ដូចខាងក្រោមៈ

សារៈប្រយោជន៏ចំពោះស្ថាប័នរដ្ឋាភិបាល
      នៅពេលដែលប្រព័ន្ធទិន្នន័យ PRTR ត្រូវបានរៀបចំនិងដាក់ឱ្យអនុវត្តស្ថាប័នរដ្ឋាភិបាលនឹងទទួលបាននូវសារៈប្រយោជន៍សំខាន់ៗ ដោយជួយឱ្យស្ថាប័នរដ្ឋាភិបាលអាចធ្វើការកំណត់បាននូវបញ្ហាពាក់ព័ន្ធមួយចំនួនដូចខាងក្រោម:

តើក្រុមហ៊ុន ឬរោងចក្រណាខ្លះដែលបានបង្កការសាយភាយនិងបំលាស់ទីសារធាតុបំពុលក្នុងកំរិតបរិមាណច្រើនចូលទៅក្នុងបរិស្ថាន?
តើសារធាតុបំពុលអ្វីខ្លះដែលកំពុងតែសាយភាយនិងបំលាស់ទីចូលទៅក្នុងបរិស្ថាន?
តើបរិមាណសារធាតុបំពុលចំនួនប៉ុន្មានដែលបានសាយភាយ និងបំលាស់ទីក្នុងរយពេលកំណត់ជាក់លាក់ (ត្រីមាស ឆមាស ឬប្រចាំឆ្នាំ)
តើមជ្ឈដ្ឋានបរិស្ថានណា (ទឹក ដី និងខ្យល់) ដែលសារធាតុបំពុលបានសាយភាយ ឬបំលាស់ទីចូលក្នុងកំរិតបរិមាណច្រើនជាងគេ ?និងមានចំនួនប៉ុន្មាន ?
តើតំបន់ណាខ្លះនៃប្រទេសដែលទទួលរងការសាយភាយឬ បំលាស់ទីសារធាតុបំពុលច្រើន?
តើការបំពុលបរិស្ថាន ឬកំរិតគ្រោះថ្នាក់ទៅលើមនុស្ស និងបរិស្ថានស្ថិតក្នុងកំរិតណា ?
តើការអនុវត្តលិខិតបទដ្ឋាន និងបច្ចេកទេសដែលមាន ទទួលបានជោគជ័យក្នុងកំរិតណា និងមានចំនុចខ្វះខាត ចន្លោះអ្វីខ្លះនៅក្នុងការអនុវត្តន៍លិខិតបទដ្ឋានទាំងនោះ?
ជារួម តាមរយៈប្រព័ន្ធទិន្នន័យ PRTR នឹងធ្វើឲស្ថាប័នរដ្ឋាភិបាលមាននូវទិន្នន័យសារពើភ័ណ្ឌគ្រប់គ្រាន់ដែលពាក់ព័ន្ធទៅនឹងសារធាតុគីមី និង បញ្ហាបំពុលបរិស្ថាន សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់នូវទិសដៅការងារ ឬកម្មវិធីការងារជាអាទិភាពសម្រាប់ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថានក៏ដូចជាសំរាប់ទប់ស្កាត់ឬធ្វើឱ្យថយចុះនូវភាពបង្កគ្រោះថ្នាក់ទៅលើមនុស្ស និងបរិស្ថានដោយសារធាតុគីមីគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ប្រព័ន្ធទិន្នន័យ  PRTR នឹងជួយកាត់បន្ថយការងារត្រួតពិនិត្យក៏ដូចជាការចំណាយរបស់ស្ថាប័នរដ្ឋាភិបាល ព្រោះនៅពេលដែលការបង្កើតសំណល់បានថយចុះ នោះនឹងធ្វើឱ្យថយចុះនូវការចំណាយលើមធ្យោបាយគ្រប់គ្រង មធ្យោបាយសំរាប់ការបោះបង់ចោល ឬការធ្វើប្រព្រឹត្រកម្មសំអាតសំណល់ជាដើម។

សារៈប្រយោជន៏ចំពោះផ្នែកឯកជន
សំរាប់ផ្នែកឯកជន ដូចជា រោងចក្រ សហគ្រាស ឬកសិដ្ឋានធំៗតែងមានការយល់ច្រឡំថាការ

ចូលរួមរបស់ពួកគេក្នុងការផ្តល់របាយការណ៏ពីការប្រើប្រាស់សារធាតុគីមីពីការបង្កើតនូវសំណល់ និង ពីការសាយភាយឬ បំលាស់ទីនៃសារធាតុបំពុលចេញពីទីតាំងចូលនៅក្នុងបរិស្ថាន សំរាប់ប្រព័ន្ធទិន្នន័យ PRTR វានឹងធ្វើមានការខាតបង់ឬ ខូចប្រយោជន៏របស់ក្រុមហ៊ុនដូចជា ធ្វើឱ្យស្ថាប័នរដ្ឋាភិបាល និងសាធារណជនដឹងថា ពួកគេជាអ្នកបំពុលបរិស្ថាន ឬជាអ្នកបង្កគ្រោះថ្នាក់ទៅដល់សុខភាពមនុស្ស និងសត្វ ឬធ្វើឱ្យព័ត៌មានសំងាត់ពាក់ព័ន្ធការងារផលិតកម្មរបស់គេ ត្រូវបានដឹងជាសាធារណៈដែលនេះគឺជាការយល់ខុសទាំងស្រុង។

ផ្ទុយទៅវិញ យោងទៅលើបទពិសោធន៏នៃការអនុវត្តប្រព័ន្ធ PRTR នៅបណ្តាប្រទេសមួយចំនួន សំរាប់ផ្នែកឯកជនដែលបានចូលរួម គឺពួកគេទទួលបាននូវសារៈប្រយោជន៏សំខាន់ៗ ជាច្រើនពីប្រព័ន្ធទិន្នន័យ PRTR   នៅបណ្តាប្រទេសមួយចំនួន   សំរាប់ផ្នែកឯកជនដែលបានចូលរួមគឺពួកគេទទួលបាននូវសារៈប្រយោជន៏សំខាន់ៗជាច្រើនពីប្រព័ន្ធទិន្នន័យ PRTR ព្រោះតាមរយៈប្រព័ន្ធព័ត៌មាននឹងជួយឲពួកគេបានដឹងថាៈ

តើការប្រើប្រាស់វត្ថុធាតុដើម  និង  ធនធានគាំទ្រផលិតកម្មរបស់គេ ដូចជា  សារធាតុគីមីទឹក ភ្លើង ប្រេងឥន្ធនៈ.....មានប្រសិទ្ធភាពក្នុងកំរិតណា?

តើនៅក្នុងប្រព័ន្ធផលិតកម្មរបស់គេ គ្រឿងចក្រណា ឬបរិក្ឋារណាដែលមានការបាត់បង់វត្ថុធាតុដើម និង ធនធានច្រើន?

តើនៅក្នុងប្រព័ន្ធផលិតកម្មរបស់គេបានបង្កើតសំណល់អ្វីខ្លះ?ចំនួនប៉ុន្មាន?
តើប្រព័ន្ធផលិតកម្មរបស់គេបានសាយភាយសារធាតុបំពុលអ្វីខ្លះចូលទៅក្នុងបរិស្ថាន?
តើការគ្រប់គ្រងក្នុងប្រព័ន្ធផលិតកម្មរបស់គេដូចជា វត្ថុធាតុដើម ផលិតផលមិនទាន់
សម្រេច ផលិតផលសម្រេច និងគ្រឿងបរិក្ខារ មានលក្ខណៈត្រឹមត្រូវតាមបច្ចេកទេសដែររឺទេ?

តើក្រុមហ៊ុនខាតបង់វត្ថុធាតុដើម ឬធនធានគាំទ្រផលិតកម្មចំនួនប៉ុន្មាន តាមរយៈការ
សាយភាយចូលបរិស្ថាន ការបាត់បង់នៅក្នុងផលិតផលមិនទាន់សម្រេច និងសំណល់?

ជារួម ក្រុមហ៊ុនដែលចូលរូមក្នុងការផ្តល់ពត័មានសំរាប់ប្រព័ន្ធទិន្នន័យ PRTR គឺនឹងធ្វើឱ្យពួក

គេមាននូវព័ត៌មានពីដំណើរការគ្រប់គ្រងផលិតកម្ម វត្ថុធាតុដើម និង សំណល់ដែលនឹងជួយធ្វើឱ្យកាន់តែមានលក្ខណៈប្រសើរនូវសំណល់ ដែលធ្វើឱ្យក្រុមហ៊ុនអាចកាត់បន្ថយការចំណាយនានាពាក់ព័ន្ធទៅនឹងសំណល់ (ខាតបង់វត្ថុធាតុដើម ទឹក និងថវិការសំអាតឬបោះបង់សំណល់ចោល ) ជួយបង្កើនប្រសិទ្ធភាព ផលិតកម្ម និងជួយ កាត់បន្ថយនូវភាពគ្រោះថ្នាក់នានា ដល់បរិស្ថាន ។កាត់បន្ថយនូវភាពគ្រោះថ្នាក់នានាដល់បរិស្ថាន។

សារៈប្រយោជន៏ចំពោះសាធារណៈជន :
យោងទៅលើគោលការណ៏ដែលបានកំណត់នៅក្នុងរបៀបវារៈ ២១ ដែលបានកំនត់ថា

 “សហគមន៏ និងកម្មករមានសិទ្ធដើម្បីដឹងអំពីភាពអាចបង្កគ្រោះថ្នាក់នៃសារធាតុគីមី” គឺបានបញ្ជាក់ថាប្រព័ន្ធទិន្នន័យ PRTR នឹងជួយឱ្យសហគមន៏និងកម្មករ ឬអ្នកដែលត្រូវទទួលរងគ្រោះពីសារធាតុគីមីពុល ទទួលបានព័ត៌មានលំអិតពីភាពដែលអាចបង្កគ្រោះថ្នាក់ដល់ពួកគេ ដើម្បីឱ្យពួកគេអាចធ្វើការកំណត់នូវជំរើស និងការជ្រើសរើសនូវវិធីសាស្ត្រសមស្រប។ ដូចនេះ ប្រព័ន្ធទិន្នន័យ PRTR គឺជាមធ្យោបាយមួយដ៏ប្រសើរ ដើម្បីធានានូវសិទ្ធិក្នុងការដឹងរបស់សហគមន៏និងកម្មករ។

ទន្ទឹមនេះ ប្រព័ន្ធទិន្នន័យ PRTR គឺនឹងធ្វើឱ្យសាធារណជនទូទៅអាចទទួលបាននូវព័ត៌

មានដែលពាក់ព័ន្ធទៅនឹងបញ្ហាភាពបង្កគ្រោះថ្នាក់ទៅដល់បរិស្ថាន ដូចជា ការបោះបង់ចោលសារធាតុគីមី ឬសំណល់គ្រោះថ្នាក់ដើម្បីឱ្យពូកគេអាចចូលរួមជាមួយស្ថាប័នរដ្ឋាភិបាលក្នុងការធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធទៅនឹងការទប់ស្កាត់ការបំពុលបរិស្ថាន ក៏ដូចជាភាពបង្កគ្រោះដល់សុខភាពនិងបរិស្ថាន។