• 855 23 123 456
  • info@prtrcambodiamoe.gov.kh

អាយស៊ីអេចស៊ីដាប់បលយូ

ប្រវត្តិ​ PRTR​ នៅកម្ពុជា​

អ្វីជាប្រព័ន្ធទិន្នន័យសារធាតុដែសាយភាយនិងបំលាស់ទី? (What is a PRTR )

គឺជាប្រព័ន្ធព័ត៌មានអំពីការសាយភាយ និងការបំលាស់ទីនៃសារធាតុបំពុលគ្រោះថ្នាក់ធ្ងន់ធ្ងរ ចេញ​ពីប្រភពនានាចូលនៅទៅក្នុងបរិស្ថាន  ហើយដែលប្រព័ន្ធព័ត៌មាននេះត្រូវបានរៀបចំក្នុងបណ្តាញ​​​កុំព្យូទ័រ សម្រាប់ការប្រើប្រាស់ជាសាធារណៈជន ។ និយាយដោយន័យសមញ្ញ ប្រព័ន្ធទិន្នន័យ PRTR​​​គឺជាទិន្នន័យសារពើភណ្ឌជាប្រចាំនៃសារធាតុពុល ដែលបានសាយភាយឬបំលាស់ទីចេញពីប្រភពនានា​ចូលទៅក្នុងបរិស្ថាន​​​​​​ ហើយដែលទិន្នន័យសារពើភណ្ឌនោះត្រូវបានដាក់បញ្ចូលក្នុងបណ្តាញកុំព្យូទ័រដែរ​អាចឲ្យសាធារណៈជនប្រើប្រាស់បាន ។

ដូចនេះ ប្រព័ន្ធទិន្នន័យ PRTR ជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រមូលព័ត៌មានពីសារធាតុ​បំពុល ឬសារធាតុគីមីដែលបានរៀបចំជាបញ្ជី (ហៅកាត់ថាបញ្ចី PRTR​) តាមរយៈការតម្រូវឱ្យម្ចាស់ឬអ្នកទទួលខុសត្រូវ ទីតាំង ឬប្រភពដែលបានបង្កឲ្យមានការសាយភាយឬបំលាស់ទីសាធាតុបំពុលពាក់ព័ន្ធ ធ្វើសេចក្តីរាយការណ៍ជាប្រចាំ (រៀងរាល់ខែ ១ឆ្នាំ ឬ ២  ឬ ៣ ឆ្នាំ្ ម្តង )ពីប្រទេសនៃសារធាតុបំពុលដែលបានសាយភាយ ឬបានបំលាស់ទីចេញពីទីតាំងរបសើខ្លួន ពីបរិមាណនៃសារធាតុបំពុលដែលធ្លាក់ចូលទៅក្នុងមជ្ឈដ្ឋានបរិស្ថាននិមួយៗ ។ ព័ត៌មានដែលប្រមូលបានតាមរយៈរបាយការណ៍នឹងត្រូវត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ដោយស្ថាប័នជំនាញ ដែលទទួលបន្ទុកគ្រប់គ្រងប្រព័ន្ធទិន្នន័យមុននឹងធ្វើការបញ្ចូនទៅក្នុងប្រព័ន្ធទិន្នន័យកុំព្យូទ័រ ហើយដែលទិន្នន័យនោះត្រូវបានបញ្ជូនទៅដល់ដៃអ្នកដែលមានការពាក់ព័ន្ធ ឬអ្នកដែលទទួលរងគ្រោះដោយសារធាតុបំពុលទាំងនោះ ។

ដូចនេះ ប្រសិនបើមានការដាក់ឲ្យអនុវត្តន៍ប្រព័ន្ធទិន្នន័យសារធាតុបំពុលដែលសាយភាយនិង​បំលាស់ទី គឺមានន័យថា ទីតាំងមួយចំនួន    ដូចជា រោងចក្រផលិតផលសារធាតុគីមី  រោងចក្រផលិត

ឡាន​ រោងចក្រតំបាញ ឬសហគ្រាសដែលពាក់ពន្ធទៅនឹងការប្រើប្រាស់ ឬផលិតសារធាតុគីមីដែលបានកំណត់ក្នុងបញ្ជី PRTR គឺត្រូវរៀបចំរបាយការណ៍ពីសារធាតុគីមីដែលបានផលិត ឬដែលបាននាំយកមកប្រើប្រាស់ និងពីសារធាតុបំពុលដែលបានបង្កឡើងក្នុងទម្រង់ជាសំណល់ ឬជាលផិតផលបន្ទាប់បន្សំដែលត្រូវបោះបង់ចោលឬនាំយកទៅកែច្នៃ ហើយដែលរបាយការណ៍នោះត្រូវបញ្ជូនទៅការិយាល័យ​ កណ្តាលរួមរបសើរដ្ឋមួយ ដែលមាននាទីត្រួយពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានក្នុងរបាយការណ៍ និងធ្វើការបញ្ចូលទៅក្នុងប្រព័ន្នទិន្នន័យកុំព្យូទ័រ ។

          ជាបទពិសោធន៍បណ្តាលប្រទេសមួយចំនួន ដើម្បីទទួលបានជោជ័យក្នុងការអនុវត្តន៍ប្រព័ន្ធទិន្នន័យសារធាតុបំពុលដែលសាយភាយនិងបំលាស់ទី គឺអនុវត្តន៍ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមបទ​បញ្ញាតិនៃច្បាប់របស់គេ ពោលគឺប្រទេសទាំងនោះបានរៀបចំច្បាប់ដែលបានចែងតម្រូវឲ្យម្ចាស់ទីតាំងឬ ប្រភពបំពុលនានាដែលមានការពាក់ព័ន្ធទៅនឹងសារធាតុបំពុលដូចមានក្នុងបញ្ជី PRTR​ ​ត្រូវផ្តល់របាយការណ៍ពីសារធាតុបំពុលដែលសាយភាយនិងបំលាស់ទី ជាប្រចាំទៅស្ថាប័នសមត្ថកិច្ចទទួលខុសត្រូវ ។ ដោយឡែកមានប្រទេសតិចតួចណាស់ដែលបានអនុវត្តន៍ប្រព័ន្ធទិន្នន័យ​ PRTR តាមគោការណ៍ស្ម័គ្រចិត្តក្នុងការផ្តល់របាយការណ៍ ហើយដែលភាគច្រើនអនុវត្តន៍ក្នុងតំណាក់កាលសាកល្បង ដំបូង ឬក្នុងអន្តរការណ៍នៃការរៀបចំច្បាប់តែប៉ុណ្ណោះ​។

ក្នុង​គោលបំណងដើម្បីជួយដល់ម្ពុជា ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុវត្តន៍ អនុសញ្ញាស្តុកខូម​ ស្តីពី​ សារធាតុបំពុលសេរីរាង្គមិនងាយបំបែកធាតុ (POPs) គឺការរៀបចំរបាយការណ៍ជាតិស្តីពីសារធាតុ POPs ក៏ដូចជាការឆ្លើយតបទៅនឹងគោលការណ៍ដែលមានកំណត់​ ក្នុង​របៀប​វារៈ ២១ ដែលចែង​ពីសិទ្ធិរបស់សាធារណៈជន​ ក្នុងការទទួលបាននូវព័ត៌មាន​ពី​ភាព​បង្ក​គ្រោះ​ថ្នាក់​នៃ​សារធាតុ​គី​មី​ ដើម្បី​ធានាបាននូវ​ការគ្រប់គ្រង​សារធាតុគីមី​ប្រកប​ដោយសុវត្ថិភាព​ និង​ការកាត់​បន្ថយ​ឥទ្ធិពល​គ្រោះ​ថ្នាក់​នៃ​សារធាតុ​គីមី​ទៅលើសុខភាព​ និងបរិស្ថាន​ ទើបអង្គការ​កម្មវិធីបរិស្ថាន​សហប្រជា​ជាតិ​ (UNEP)​បាន​អនុញ្ញាតកម្ពុជាចូលរួមក្នុងការ​អនុវត្តន៍លើគម្រោងសកល​ ការត្រួតពិនិត្យ​ ការធ្វើរបាយការណ៍​ និងការចែកចាយព័ត៌មានពី​សារធាតុ POPs ដោយប្រើប្រាស់​ប្រព័ន្ធទិន័យ​ PRTR ​ដែលហៅកាត់ថា​ គម្រោងប្រព័ន្ធទិន័យ​ PRPTR ដែលមាន​ ១៣ មាត្រា​ប្រទេស​ចូលរួម ក្រោម​ គម្រោង​ជំនួយ​ថវិកា​របស់មូនិធិបរិស្ថាន​ (GEF) ដែលមាន​វិទ្យាស្ថានស្រាវជ្រាវ​ និង​បណ្តុះបណ្តាល​នៃអង្គការសហប្រជាតិ​ (UNITAR)​ ជាភ្នាក់ងារ​សម្របសម្រួល​គម្រោង​​​ ហើយ​ដែលប្រតិបត្តិ​ដោយ​នាយកដ្ឋានត្រួតពិនិត្យ​ការបំពុលបរិស្ថាន​ នៃ​ក្រសួង​បរិស្ថាន​ ។

គម្រោងប្រព័ន្ធទិន្នន័យ PRTR នេះ​ គឺ​មានគោលដៅ​ដើម្បីជួយ​ដល់កម្ពុជា​ក្នុងការ​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ ​PRTR ជាតិ​ ដែលនឹង​ត្រូវប្រតិបត្តិរយៈពេល​ ១៩ ខែ​ គិតចាប់​ពី​ខែមិថុនា​ ឆ្នាំ ២០០៩​​ដល់​ ខែធ្នូ ឆ្នាំ ២០១០ ដោយចែកចេញ​ជាដំណាក់កាល​អនុវត្តន៍ចំនួន៥ រួមមាន​៖

ដំណាក់កាល​ទី ១ ៖ ការកំណត់នូវកម្មវត្តុនៃ​ប្រព័ន្ធទិន្នន័យ PRTR ជាតិៈ គឺជាដំណាក់លកាលចាប់ផ្តើម​នៃគម្រោង ដែលមាន​គោលដៅសំខាន់​ PRTR​ និងសារៈ​

ប្រយោជន៍​របស់​វា ? ទន្ទឹមនេះ ក៏និងធ្វើការ​កំណត់​នូវកម្មវត្តុ​ និង​វិសាល​ភាព​នៃប្រព័ន្ធ​ទិន្នន័យ ​PRTR ​ជាតិ​ដែលនឹងត្រូវរៀបចំ​។

ដំណាក់កាលទី ២៖​ ការវាយកំណត់​នូវកម្មវត្ថុនៃប្រព័ន្ធទិន្នន័យ​ PRTR ជាតិៈ ដែល​

គឺជាដំណាក់កាលនៃការពិនិត្យ​ និង​វាយ​តម្លៃ​ទៅលើក្របខ័ណ្ឌ​ច្បាប់​ បទដ្ឋានបច្ចេកទេស​ស្ថាប័ន​ និង​រចនា​ស័ម្ពន្ធរដ្ឋបាលនានា ដែល​ពាក់ព័ន្ធទៅ​នឹង​ប្រព័ន្ធ​ទិន្នន័យ PRTR រួមមាន​ ប្រព័ន្ធទិន្នន័យជាតិ​ដែលមាន​ស្រាប់​ពាក់ព័ន្ធទៅ នឹងប្រព័ន្ធទិន្នន័យជាតិ​ដែលមានស្រាប់ពាក់ព័ន្ធ​ទៅ នឹង​ព័ត៌មានពីការសាយភា​យ ឬការបំលាស់ទីសារធាតុ​គីមី​ចូលទៅក្នុងបរិស្ថាន​ ​ និងកម្ម​វិធី​ឬសកម្មភាព​ពាក់ព័ន្ធនានា​ដែលបាន​អនុវត្តន៍​​ដោយផ្នែកឯកជន​អង្គការមិនមែន​រដ្ឋាភិបាល​ និង​ក្រុមបរិស្ថាន​។

ដំណាក់កាល​ទី៣ ៖ ការរៀបចំពង្រាយ​ទ្រទ្រង់​គោលនៃប្រព័ន្ធទិន្នន័យPRTR​ជាតិៈ គឺ

ដំណាក់កាលសំខាន់​នៃគម្រោង​ ដែល​ត្រូវ​ធ្វើសេចក្តីសម្រេច​ និងធ្វើការរៀប​ចំនូវ​ពង្រាវង​ទ្រង់ទ្រាយគោលនៃ​ប្រព័ន្ធ​ទិន្នន័យ​ PRTR ជាតិ​ដែលនឹង​ត្រូវរៀបចំ​ ។​​ សេចក្តី​សម្រេច​ដែលត្រូវធ្វើរួមមានៈ ការកំណត់នូវបញ្ជីសារធាតុគីមី​ ការកំណត់នូវ​ប្រភព​ដែលត្រូវរាយការណ៍​ ការកំណត់​ពី​កំរិត​ដែលត្រូវជាប់​​បន្ទុកផ្តល់របាយការណ៍​ ការកំណត់នូវចំនុច​ព័ត៌មាន ដែលត្រូវរាយការណ៍ ការកំណត់នូវស្ថាប័ន​ដែលត្រូវទទួល​អនុវត្តន៍ប្រព័ន្ធទិន្នន័យ ​PRTR ​ជាតិ​ និងការកំណត់នូវ​បញ្ញាតិច្បាប់​ដែល​ជា​វិធាន​ការសម្រាប់​ជំរុញ​ការ​អនុវត្តន៍​ប្រព័ន្ធទិន្នន័យ PRTR ជាតិ​ ។

ដំណាក់កាលទី៤៖ ការធ្វើ​តេស៍សាកល្បង​ប្រព័ន្ធ​ទិន្នន័យ​  PRTR  ជាតិ​ដែលបានពង្រាងៈ

គឺជាដំណាក់កាល​នៃការធ្វើតេស្ត​សាកល្បង​ពង្រាង​ប្រព័ន្ធទិន្នន័យ PRTR ជាតិ​ដែលបាន​រៀបចំ​នៅ​ដំណាក់កាលទី​៣ ។ នៅ​ក្នុង​ដំណាក់កាលទី៤ នេះ​នឹងមាន​ការាជ្រើសរើស​នូវ​ប្រភព​មួយ​ចំនួន​ ដូចជា​ រោងចក្រ​ និងស​ហគ្រា​ ដែលនឹងត្រូវជាប់បន្ទុក​ផ្តល់របាយការណ៍​សម្រាប់​ប្រព័ន្ធ​ទិន្នន័យ ​PRTR ធ្វើការសាកល្បង​បំពេញ​របាយការណ៍​នូវចំនុចព័ត៌មាន ដែលបានកំណត់​នៅក្នុងពង្រាង​ប្រព័ន្ធទិន្នន័យ PRTR ជាតិ ។ ការអនុវត្តន៍ការសាកល្បង​ធ្វើរបាយការណ៍នេះ គឺដើម្បី​ពិនិត្យ​មើល​ថាតើ​សេចក្តី​ព្រាងដែលបានរៀបចំ​ មានការខ្វះខាត​អ្វីខ្លះ និងដើម្បី​កំណត់ឱ្យបានច្បា​ស់ថាតើ​ ដើម្បី​អនុវត្តប្រព័ន្ធ​ PRTR ជាតិនេះ ចាំបាច់តម្រូវការនូវ​ធនធាន​មនុស្ស​ និងថវិការកំរិតណាដែរ​?

ដំណាក់កាលទី៥៖ ការរៀបចំឯកសារសម្រច​នៃប្រព័ន្ធ​ទិន្នន័យ PRTR ជាតិៈ គឺជាដំណាក់កាល​ចុងក្រោយនៃគម្រោង​ ដែលត្រូវ​រៀបចំ​ឯកសារចុងក្រោយ​នៃប្រព័ន្ធ​

ទិន្នន័យ​ PRTR ជាតិ​ បន្ទាប់ ពីបានកែសំរួលក្រោយពេលអនុវត្តសាកល្បង​ ដើម្បី​ដាក់ជូន​ពិនិត្យផ្តល់យោបល់ និងការឯកភាព​ពីគ្រប់ភាគីពាក់ព័ន្ធ ។ ទន្ទឹមនោះ​ ក៏មានការកំណត់​នូវផែនការសកម្មភាព​សម្រាប់​ការជំរុញ​ការអនុវត្តន៍នូវប្រព័ន្ធទិន្នន័យ PRTR​ ជាតិ​ដែល​បានរៀបចំ​ រួមមាន​ ការលើកកម្ពស់​សមត្ថភាព​ស្ថាប័ន​ទទួលបន្ទុកប្រត្តិបត្តិការរៀបចំបទបញ្ញាត្តិសម្រាប់​ជំរុញ​ការអនុវត្តន៍ជាដើម​។

  • ការអភិវឌ្ឍប្រព័ន្ធ PRTR
  • តម្រូវការដើម្បីផ្តល់របាយការណ៍នៃប្រព័ន្ធ PRTR
  • អត្ថប្រយោជន៍ PRTR
  • អត្តប្រយោជន៍របស់ប្រព័ន្ធទិន្នន័យសាយភាយនិងបំលាស់ទី
  • ប្រវត្តិ​ PRTR​ នៅកម្ពុជា​
  • ចុះឈ្មោះប្រើទិន្នន័យ